via Rasmei Kampuchea, 29 October 2022: Article in Khmer about the restoration of two lion sculptures from Angkor Wat.
បើតាមប្រភពពីអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឱ្យដឹងថា ចម្លាក់តោ ចំនួន២ មានទម្ងន់ប្រមាណជាង ៣ តោន កម្ពស់ជាង ២ ម៉ែត្រ ដែលយកពី កំពង់ទឹករបស់ស្ពានហាល ផ្នែកខាងជើង នៃស្ពានហាល ចូលប្រាសាទអង្គរវត្ត តាំងពីឆ្នាំ ១៩៩៧ យកមករក្សាទុក នៅអភិរក្សដ្ឋានអង្គរ កំពុងត្រូវបានជួសជុលពង្រឹងឡើងវិញ បានប្រមាណ ៩៥ ភាគរយហើយ ដោយក្រុមអភិរក្សថ្មរបស់ អាជ្ញាធរជាតិអប្សរា។
ក្រោយពីបញ្ចប់ការងារជួសជុលរួចរាល់ អាជ្ញាធរជាតិអប្សរា ត្រៀមនឹងយកចម្លាក់តោ ទាំងគូ ទៅដាក់ទីតាំងដើមឡើងវិញ នៅកំពង់ទឹក ផ្នែកខាងជើង នៃស្ពានហាល មុខប្រាសាទអង្គរវត្ត នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ ក្រោយពីឃ្លាតចាកឆ្ងាយ ពីទីតាំងដើមប្រមាណ ២៥ ឆ្នាំ រក្សាបាននូវទម្រង់ដើម លើកតម្លៃ និងបង្កើន សោភ័ណភាព កំពង់ទឹកស្ពានហាលរបស់ ប្រាសាទអង្គរឡើងវិញ ក្រោយពីទីតាំង ស្ពានហាលនេះ ជិតបញ្ចប់ការជួសជុល។
លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានមានប្រសាសន៍ថាៈ ក្រុមការងាររបស់លោក ចាប់ផ្តើមជួសជុល ចម្លាក់ទាំងនេះ ពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះ រយៈពេល ៦ ខែ។ ដំបូង ក្រុមការងារ បានរៀបចំធ្វើឯកសារ និងប្រមូលបំណែកតូចធំ របស់ចម្លាក់ដើមមកផ្គុំគ្នា។ មកដល់ពេលនេះ ចម្លាក់តោទាំងគូ មានភាពរឹងមាំឡើងវិញហើយ ដោយបានបំពេញនូវ កន្លែងខូចខាត នឹងបានបង់ថ្ម មួយចំនួន ដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗ របស់តោ ដែលចាំបាច់សម្រាប់ធានា ភាពយូរអង្វែងរបស់តោ ជៀសវវាងការខូចខាត បន្តទៀត។
![This week in Southeast Asian Archaeology: Prambanan gets some renewed attention, Phimai Black pottery surfaces at Mun Bon Dam, and I’m taking a short break next week.⠀
⠀
The featured stories look at the new Indonesia–India conservation project at Prambanan, focusing on the temple complex’s ruined perwara shrines, and a striking Late Prehistoric find in northeast Thailand: a remarkably complete Phimai Black vessel discovered as water levels fell at Mun Bon Dam.⠀
⠀
Temples, pottery, reservoirs, and a little scheduled rest. Back again on 27 July.⠀
⠀
Read this week’s newsletter: [link in bio]⠀
⠀
#SoutheastAsianArchaeology #Archaeology #Heritage #Prambanan #Thailand #Indonesia #Cambodia #Vietnam #CulturalHeritage #Substack This week in Southeast Asian Archaeology: Prambanan gets some renewed attention, Phimai Black pottery surfaces at Mun Bon Dam, and I’m taking a short break next week.⠀
⠀
The featured stories look at the new Indonesia–India conservation project at Prambanan, focusing on the temple complex’s ruined perwara shrines, and a striking Late Prehistoric find in northeast Thailand: a remarkably complete Phimai Black vessel discovered as water levels fell at Mun Bon Dam.⠀
⠀
Temples, pottery, reservoirs, and a little scheduled rest. Back again on 27 July.⠀
⠀
Read this week’s newsletter: [link in bio]⠀
⠀
#SoutheastAsianArchaeology #Archaeology #Heritage #Prambanan #Thailand #Indonesia #Cambodia #Vietnam #CulturalHeritage #Substack](https://scontent-sin6-3.cdninstagram.com/v/t51.82787-15/744214042_18361115071209510_2262608560893170251_n.jpg?stp=dst-jpg_e35_tt6&_nc_cat=110&ccb=7-5&_nc_sid=18de74&efg=eyJlZmdfdGFnIjoiRkVFRC5iZXN0X2ltYWdlX3VybGdlbi5DMyJ9&_nc_ohc=efvF5aVfY5EQ7kNvwHCwB5Y&_nc_oc=Adrhygfs4_3OVhjr2Rgbgpm8FmeWkE2yymjBA2vziLdP9JGysLT5sw8HvP0DyoT9ok0&_nc_zt=23&_nc_ht=scontent-sin6-3.cdninstagram.com&edm=ANo9K5cEAAAA&_nc_gid=E2a971KxU5zWh5nw04VahQ&_nc_tpa=Q5bMBQG3isXxBQ6X2iiWSZMjLP-e67HFOBtkU91-gQ-AKbsKRt5f8E-T4V3vusgBi5f3KhWHhujQj78B&oh=00_AQDe-6UC5alsUH9NnC76ElPMhHOuQqr5Md7rQWU22phWgQ&oe=6A65E271)















