via Rasmei Kampuchea News, 03 October 2021: An article in Khmer about a 7th-century temple in Oddar Meanchey province.
កម្ពុជាត្រូវបានគេដឹងថា ជាដែនដីដែលសំបូរទៅដោយប្រាសាទបុរាណរាប់មិនអស់ នៅក្នុងនោះ ក៏មានប្រសាទបុរាណមួយ ដែលមានឈ្មោះថា ប្រាសាទចេក ក្បូរ ស្ថិត នៅ ក្នុង ភូមិ ឈូក ឃុំ ក្រសាំង ស្រុក ចុង កាល់ ខេត្តឧត្តរមានជ័យ ។
នៅទីនោះមានប្រាង្គបុរាណ កសាង ឡើង ៣ ទន្ទឹម គ្នា តែ ប្រាសាទទាំង នេះ បាន ទទួល រង នូវ ការ ខូច ខាត អស់ ជា ច្រើន ដោយ សារ សង្គ្រាម និង ជន ខិល ខូច ធ្វើ ការ គាស់ កកាយ ដើម្បី ស្វែង រក វត្ថុ បុរាណ មាន តម្លៃ ។ល។
ឯកសារបានអះអាងថា ប្រាសាទ ចេកក្បូរ សាង នៅ លើ ទីទួល ដែល មាន ទំហំ ៣០ ម៉ែត្រ គុណ នឹង ៣០ ម៉ែត្រ ។ ប្រាសាទ ចេកក្បូរ មានប្រាង ៣ ដែល សាង សង់ទន្ទឹម គ្នា សព្វ ថ្ងៃ នេះ នៅ សល់ តែ ពីរ ប៉ុណ្ណោះ ។ ប្រាសាទ កណ្តាល មាន ទំហំ ៥ ម៉ែត្រ គុណ នឹង ៥ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ ដែល ប្រាសាទ កណ្តាល នេះ ត្រូវ បាន បុព្វ បុរស ខ្មែរ សាង ឡើង តំណាង ឱ្យ អំណាច កំពូល ។
Source: ប្រាសាទចេក ក្បូរ សម្បត្តិវប្បធម៌បុរាណមួយនៅខេត្តឧត្តរមានជ័យ – Rasmei Kampuchea Daily
















