via Khmer Times, 15 June 2022: Article in Khmer on the opening of new conservation projects at Koh Ker.
អាជ្ញាធរជាតិព្រះវិហារ បានរៀបចំពិធីសែនព្រេនតាមទំនៀម ដើម្បីបើកការដ្ឋានការងារអភិរក្សទល់ទ្របន្ទាន់កន្លែងមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទស្រុត ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។
យោងតាមផេកផ្លូវការរបស់អាជ្ញាធរជាតិព្រះវិហារ ដែលបានចេញនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ភិន ភក្ដី អនុប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យាប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ នៃអាជ្ញាធរជាតិព្រះវិហារ រួមជាមួយមន្រ្តីបច្ចេកទេស និងក្រុមពលករជំនាញ បានរៀបចំពិធីសែនព្រេនមានទំនៀមពីបុរាណ ដើម្បីបើកការដ្ឋានការងារអភិរក្សទល់ទ្រកន្លែងមានហានិភ័យខ្ពស់ នៅបរិវេណប្រាសាទស្រុត ចំនួន១៨ទីតាំង។
Source: អាជ្ញាធរជាតិព្រះវិហារទល់ទ្របន្ទាន់កន្លែងមានហានិភ័យខ្ពស់នៅប្រាសាទស្រុត – Khmer Times
















