via Kohsantepheapdaily, 12 February 2020: Excavations of a former Khmer capital in Kampong Cham province. Article is in Khmer.
ខេត្តកំពង់ចាម ៖កិច្ចសហប្រតិ្តបត្តិការស្រាវជ្រាវអំពីប្រវត្តិសាស្ត្រ និងបុរាណវិទ្យាបានធ្វើឡើងនៅតំបន់ស្រីសន្ធរ (អតីតរាជធានីខ្មែរសម័យកណ្ដាល) ខេត្តកំពង់ចាម និងតំបន់ព្រះប្រសប់ ខេត្តកណ្ដាល ។
ផេកហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្សាយកាលពីថ្ងៃទី៩ កុម្ភៈ ២០២០ថា អ្នកជំនាញបុរាណវិទ្យានៃក្រសួងវប្បធម ៌និងវិចិត្រសិល្បៈ បានសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានជាតិណារ៉ាដើម្បីសម្បត្តិវប្បធម៌ប្រទេសជប៉ុន សាកលវិទ្យាល័យវ្លីនឌ័រ ប្រទេសអូស្ត្រាលី បានសិក្សាស្រាជ្រាវប្រវត្តិសាស្ត្រ និងបុរាណវិទ្យា នៅអតីតរាជធានីខ្មែរសម័យកណ្តាល នៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងនៅឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
















