via Thmey Thmey, 18 July 2022: A Khmer article on the female conservators who led the conservation of the west gate of Angkor Thom. h/t Alison in Cambodia.
ការជួសជុលខ្លោងទ្វារតាកាវនឹងត្រូវសម្រេចដោយជោគជ័យក្នុងពេលឆាប់ៗនេះហើយ។ គឺស្ថាបត្យករ និងបុរាណវិទូស្រ្តី៤រូបដែលជាអ្នកដឹកនាំការដ្ឋានដ៏ធំ និងដ៏លំបាកមួយនេះជាង១ឆ្នាំមកហើយ។
កញ្ញា ម៉េង សុវណ្ណលីលីន អាយុ២៨ឆ្នាំ, កញ្ញា គាន បញ្ញាវន្តី អាយុ២៩ឆ្នាំ, កញ្ញា ហាន សុច្ចរី អាយុ ៣០ឆ្នាំ និងអ្នកស្រី គឹម សេងភក្ដី អាយុ៣៥ឆ្នាំ ពួកគេទាំងនេះគឺជាស្ថាបត្យករ និងជាអ្នកជំនាញបុរាណវិទ្យាដែលកំពុងដឹកនាំបញ្ចប់ការដ្ឋានជួសជុលសំណង់ខ្លោងទ្វារតាកាវ។ ខ្លោងទ្វារតាកាវ គឺជាច្រកទ្វារខាងលិចនៃអតីតរាជធានីអង្គរធំរបស់ព្រះជ័យវរ័រ្មនទី៧ ដែលបានបាក់បែកទ្រុឌទ្រោមច្រើនរយឆ្នាំមកហើយ។
Source: នារីទាំង៤ ដែលដឹកនាំជួសជុលខ្លោងទ្វារខាងលិចនៃអតីតរាជធានីអង្គរធំ
















